នាវេលាថ្ងៃត្រង់ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2023 ស្ត្រីជនជាតិចិនម្នាក់នៅម្តុំផ្សារទួលទំពូងត្រូវបានចោរពីរនាក់ធ្វើសកម្មភាពឆក់កាបូប ដោយសម្លេងស្រែកឆោឡោរបស់នាងបានធ្វើអោយអ្នកជុំវិញចាប់អារម្មណ៍។ ខណៈពេលដ៏សំខាន់មួយនេះ អ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត ដែលកំពុងទទួលយកម្ហូបអាហារក្នុងហាងដែលនៅជុំវិញនេះបានឮសម្លេងរបស់នាងក៏បានប្រញាប់ជិះដេញចាប់ចោរ។ ដែលពិតជាសំណាងណាស់ ពួកគាត់ដេញរហូតដល់ផ្លូវបំបែក 470 និង 135 ដែលនៅខណ្ឌចំការមន បានជួបអ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត 9 នាក់ទៀតកំពុងសម្រាកញុំាបាយ ពួកគាត់គ្រាន់តែឮសម្លេងឆោឡោនេះរួច ក៏បានរួមគ្នាសហការស្ទាក់ឃាត់ចាប់ចោរដែលកំពុងជិះមកជិត រួបប្តឹងប៉ូលីសជូនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការដោះស្រាយបន្ត។
ហេតុការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសង្គម។ ក្រោយមកស្ត្រីជនជាតិចិនដែលត្រូវចោរឆក់កាបូបបានទាក់ទងទៅក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត ដោយសង្ឃឹមថាអាចធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អ្នកដឹកជញ្ជូនដ៏ក្លាហានទាំងនេះដោយផ្ទាល់។ ទន្ទឹមនឹងនេះ E-GetS/អ៊ី-ហ្គេត បានធ្វើពិធីចែកជូនរង្វាន់លើកទឹកចិត្ត និងកោតសរសើរទៅលើសកម្មភាពដ៏ក្លាហានរបស់ពួកគាត់។ នៅក្នុងពិធីនេះ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានសរសើរក្រុមអ្នកអ្នកដឹកជញ្ជូនចំពោះសកម្មភាពក្លាហាន និងការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបានប្រគល់ប្រាក់រង្វាន់ និងវិញ្ញាបនបត្រ “យុវជនក្លាហាន” ដល់ពួកគាត់។
ក្នុងនាមជា APP បម្រើសេវាកម្មដឹកជញ្ជូនដ៏ល្បីល្បាញក្នុងស្រុក E-GetS/អ៊ី-ហ្គេត បានប្រកាន់ខ្ជាប់នូវគំនិតផ្តល់ជូនសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់ រហ័ស និងសុវត្ថិភាពទៅដល់អតិថិជន។ ឯក្នុងនាមជាសមាជិកនៃ E-GetS/អ៊ី-ហ្គេត អ្នកដឹកជញ្ជូនទាំងនេះមិនត្រឹមតែមានសមត្ថភាពបំពេញតួនាទីការងារប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវស្មារតីនៃភាពក្លាហាន និងសាមគ្គីភាពខណៈពេលធ្វើការផងដែរ។ ពួកគាត់បានបំពញទំនួលខុសត្រូវសង្គមជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ពួកគាត់ ហើយក្រោកឈរឡើងក្នុងគ្រាអាសន្ន រួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ទីក្រុង។ សកម្មភាពក្លាហានរបស់ពួកគាត់មិនត្រឹមតែជួយដល់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ថាមពលវិជ្ជមានដល់សង្គមទៀតផង។
E-GetS/អ៊ី-ហ្គេត ជឿជាក់យ៉ាងមុតមាំថា សេវាកម្មដែលមានគុណភាពខ្ពស់ គឺមិនត្រឹមតែរួមបញ្ចូលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ហើយក៏រួមបញ្ចូលនូវការបណ្ដុះបណ្ដាលបុគ្គលិកអំពីក្រមសីលធម៌ និងការបំពេញទំនួលខុសត្រូវសង្គមផងដែរ។ E-GetS/អ៊ី-ហ្គេត ស្របពេលផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ ក៏បានលើកទឹកចិត្តបុគ្គលិកឱ្យអនុវត្តនូវចរិតលក្ខណៈថ្លៃថ្នូរ និងបំពេញទំនួលខុសត្រូវសង្គមខណៈពេលធ្វើការផងដែរ ដើម្បីនាំមកនូវភាពកក់ក្តៅ និងឥទ្ធិពលវិជ្ជមានដល់សង្គម។