សាមគ្គីមិត្តភាព丨ការប្រកួតបាល់ទាត់មិត្តភាព E-GetS/អ៊ី-ហ្គេត លើកទី៤ បានចាប់ផ្តើមយ៉ាងអធិកអធម!
2023-09-21 11:38
ដើម្បីបង្កើនការកម្សាន្តដ៏សម្បូរបែបដល់បុគ្គលិក និងជម្រុញបុគ្គលិកឲ្យមានចំណាប់អារម្មណ៍លើវិស័យកីឡា ព្រមទាំងលើកកម្ពស់ដល់ការយល់ដឹងអំពីការរួបរួមគ្នា​និងសហការគ្នា។ នារាត្រីថ្ងៃទី២០ ខែកញ្ញានេះ ការប្រកួតបាល់ទាត់មិត្តភាព E-GetS/អ៊ី-ហ្គេត លើកទី៤ដែលចូលរួមការប្រកួតរវាងក្រុមភ្នំពេញ និងក្រុមកំពង់សោមបានបើកដំណើរការយ៉ាងក្តៅគគុក។


ក្រុមប្រកួតចំនួន ១០ ក្រុម និងអ្នកដឹកជញ្ជូន ២០០ នាក់មកពីសាខាដឹកជញ្ជូននីមួយៗនៃផ្នែកដឹកជញ្ជូនក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានជួបជុំគ្នានៅលើវាលស្មៅដ៏ខៀវខ្ចី។ ទស្សនិកជនជាង ៨០០ នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសាររបស់អ្នកដឹកជញ្ជូនបានចូលរួមក្នុងពិធីបើកកម្មវិធីនេះ។ ការប្រកួតនេះក៏ជាការប្រកួតមួយដែលមានវគ្គប្រកួតវែង ចំនួនក្រុមប្រកួតច្រើន និងចំនួនអ្នកចូលរួមច្រើនជាងគេក្នុងចំណោមព្រឹត្តិការណ៍មុនៗទាំងអស់។ ក្រុមអ្នកដឹកជញ្ជូននីមួយៗនឹងប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងការប្រកួតចំនួន ២៦ វគ្គក្នុងរយៈពេល ៣ ខែខាងមុខ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់។


ព្រឹត្តិការណ៍ប្រកួតនេះត្រូវបានរៀបចំក្រោមវត្តមានផ្នែកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត។ អគ្គនាយក លោក Xiao Lianhuo នាយកប្រតិបត្តិ លោក Xiao Hongpei ជំនួយការអគ្គនាយក កញ្ញា Wang Huifang ប្រធានផ្នែកដឹកជញ្ជូន លោក Hu Gui ប្រធានផ្នែកប្រតិបត្តិការ លោក Zhang Juhui អនុប្រធាននៃផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ លោក Li Tiecheng របស់ E-GetS/អ៊ី-ហ្គេត និងប្រធានប្រតិបត្តិនៃ Dola Mall លោក Zheng Jiale បានចូលរួមក្នុងពិធីបើកកម្មវិធីនេះ។
 

នាយកប្រតិបត្តិ E-GetS/អ៊ី-ហ្គេត លោក Xiao Hongpei បានថ្លែងសុន្ទរកថាថា “ការរៀបចំការប្រកួតបាល់ទាត់មិត្តភាពនេះមិនត្រឹមតែជួយពង្រឹងកាយសម្បទារបស់បុគ្គលិកប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវស្មារតីការងារជាក្រុម។ ជាមួយគ្នានេះ ក៏បង្ហាញពីភាពរឹងមាំស្វាហាប់របស់អ្នកដឹកជញ្ជូនអ៊ី-ហ្គេតផងដែរ។ ខ្ញុំសង្ឃឹមថា អ្នកដឹកជញ្ជូនទាំងអស់នឹងបន្តនូវស្មារតីប្រកួតប្រជែង «មិត្តភាពសំខាន់ជាងការប្រកួត» ទាំងអស់គ្នា ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព បង្ហាញពីភាពច្នៃប្រឌិត និងភាពរឹងមាំ។ ការប្រកួតបាល់ទាត់មិត្តភាពនេះជាឱកាសបង្ហាញពីផាសុកភាព និងស្មារតីវិជ្ជៈមានរបស់អ្នកដឹកជញ្ជូនអ៊ី-ហ្គេតផងដែរ!”


ក្រុម​ប្រកួតដែល​ចូល​រួម​ទាំង​អស់​បាន​រៀប​ចំ​តម្រង់​ជួរ​ ដើម្បី​ត្រៀម​ខ្លួនក្នុងការចាប់ផ្តើម។ ក្នុងនោះអ្នកតំណាងកីឡាករអ្នកដឹកជញ្ជូន និងអ្នកត្រួតពិនិត្យទិន្នន័យបានឡើងសច្ចាប្រណិធាន ហើយបុគ្គលិកបាននាំមកនូវការរាំបើកឆាក និងកម្មវិធីផ្សេងៗទៀតដែលធ្វើអោយបរិយាកាសក្នុងកម្មវិធីពោរពេញដោយភាពរីករាយ និងឱឡារិក។


កីឡាករទាំងសងខាងបានវាយលុកលើទីលានវាលស្មៅខៀវខ្ចីដោយប្រកបទៅដោយក្រមសីលធម៌ និងបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួត។ ដោយផ្អែកលើការការពារដ៏តឹងរ៉ឹង និងការទាត់បញ្ជូនបាល់យ៉ាងស្វាហាប់ ជាមួយនឹងភាពរហ័សរហួនក្នុងការវាយលុក និងរិះរកយុទ្ធសាស្ត្រការពារគ្រាប់បាល់បានយ៉ាងស្វិតស្វាញ។ សមាជិកនៃក្រុមនីមួយៗបានខិតខំអស់ពីកម្លាំងកាយចិត្ត និងតស៊ូអត់ធ្មត់ ដែលបានបង្ហាញយ៉ាងពេញលេញពីស្មារតីតស៊ូដ៏មុះមុតរបស់អ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត ។ ការប្រកួតទាំងមូលពោរពេញទៅដោយភាពអស្ចារ្យ ដែលធ្វើឲ្យទស្សនិកជនមានភាពរំជើបរំជួលសប្បាយរីករាយពន់ពេក។