កសាង «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» បង្កើតសមិទ្ធផល E-GetS/អ៊ី-ហ្គេតចាប់ផ្តើមជំពូកថ្មី
2023-10-27 10:04
ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែតុលា ឆ្នាំ 2023 វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» លើកទី៣ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ វេទិកានេះមានអ្នកតំណាងប្រទេសជាង 150 បានមកចូលរួម គឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងអស់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ក្នុងការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» ។


មានសេចក្តីរាយការណ៍ថា ចាប់តាំងពីការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ត្រូវបានស្នើឡើងក្នុងឆ្នាំ 2013 «ខ្សែក្រវាត់មួយផ្លូវមួយ» ត្រូវបានផ្លាស់ប្តូរពីគំនិតទៅជាសកម្មភាព ពីចក្ខុវិស័យទៅជាការពិត និងបង្កើតសមិទ្ធផលជាច្រើនក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ។ សហគ្រាសឯកជនរបស់ប្រទេសចិនត្រូវបានចាត់ទុកថាជាកម្លាំងជំរុញដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមនេះ។ ក្នុងនោះ E-GetS/អ៊ី-ហ្គេត បានចូលរួមយ៉ាងសកម្មចំពោះការអំពាវនាវថ្នាក់ជាតិក្នុងឆ្នាំ 2018 ហើយបានអនុវត្តតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលផ្អែកលើគំរូអាជីវកម្ម ចក្ខុវិស័យ និងយុទ្ធសាស្ត្រដ៏ពិសេសរបស់ E-GetS/អ៊ី-ហ្គេត។ ព្រមទាំងសិក្សាពីការអភិវឌ្ឍន៍ APP និងវិស័យអ៊ីនធឺណិត គំរូ និងបច្ចេកវិទ្យារបស់ប្រទេសចិន ហើយយកអាស៊ីអាគ្នេយ៍ជាចំណុចចាប់ផ្តើមនៃអាជីវកម្ម និងបើកទីផ្សារជាបន្តបន្ទាប់។
 

ការរីកចម្រើនមកដល់បច្ចុប្បន្ននេះ E-GetS/អ៊ី-ហ្គេត បានផ្តល់នូវការគាំទ្រយ៉ាងរឹងមាំសម្រាប់ការលើកម្ពស់វិស័យអ៊ីនធឺណិត និងការអភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្អែមលើគំរូប្រតិបត្តិការអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលជាគុណសម្បត្តិរបស់ E-GetS/អ៊ី-ហ្គេត ។ ក្នុងរយះពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ សេវាកម្ម E-GetS/អ៊ី-ហ្គេត កំពុងរីកដុះដាលយ៉ាងខ្លាំង ដែលតាំងពីការដឹកជញ្ជូនអាហារទៅដល់ការដឹកជញ្ជូនទំនិញគ្រប់បែបយ៉ាង ពីអាជីវកម្មលក់រាយតាមប្រព័ន្ធអេឡិចត្រូនិចរហូតដល់ការកក់សំបុត្រយន្តហោះ សណ្ឋាគារ និងម្ចាស់ហាងសហការកាន់តែសម្បូរបែប។ វិសាលភាពនៃសេវាកម្មបន្តពង្រីកពីរាជធានីភ្នំពេញ​ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ដល់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ ព្រមទាំងប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នកំពុងរៀបចំបើកដំណើរការ ដោយបានបង្ហាញពីសន្ទុះដ៏ល្អសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងអនាគតដ៏ទូលំទូលាយរបស់ E-GetS/អ៊ី-ហ្គេត។

បច្ចុប្បន្ន E-GetS/អ៊ី-ហ្គេត មានអតិថិជនបានចុះឈ្មោះប្រើប្រាស់ជាង 2 លាននាក់ រួមជាមួយម្ចាស់ហាងសហការ 40,000 ហាង និងអ្នកដឹកជញ្ជូនជាង 3,000 នាក់។ ការងារជាងរាប់ពាន់ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសនៅតាមបណ្តោយ «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» ផ្តល់ជូនបុគ្គលិករួមជាមួយការធានារ៉ាប់រងសង្គម ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។ ក្នុងនោះផងដែរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃវិស័យបច្ចេកវិទ្យាអ៊ីនធឺណិតនាពេលអនាគតនៅតំបន់អាស៊ីអាគ្នេយ៍ E-GetS/អ៊ី-ហ្គេត បានខិតខំបណ្តុះបណ្តាល និងខិតខំស្វែងរកធនធានមនុស្សដែលមានទេពកោសល្យ ធ្វើឲ្យគុណភាពនៃសេវាកម្មជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
 

ខណៈពេលដែលនៅក្នុងប្រទេសកម្ពុជា E-GetS/អ៊ី-ហ្គេត បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទដែលបានទទួលស្គាល់​និងបានណែនាំពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាត្រូវបានដាក់លក់នៅក្នុង App ​E-GetS/អ៊ី-ហ្គេត ដើម្បីជំរុញឲ្យផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់ប្រទេសកម្ពុជាអាចលក់ដាច់កាន់តែខ្លាំងតាមប្រព័ន្ធអេឡិចត្រូនិច។ គួរឲ្យកត់សម្គាល់នោះគឺ E-GetS/អ៊ី-ហ្គេត ក្នុងនាមជាមូលដ្ឋានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាដំបូងគេដែលសហការជាមួយរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសចិន ដោយជួយរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាអ៊ីនធឺណិត។​ ភាគីទាំងពីរនឹងជំរុញវិស័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាស និងជួយដល់ប្រទេសកម្ពុជាអភិវឌ្ឍទាំងផ្នែកបច្ចេកវិទ្យាអ៊ីនធឺណិត និងធនធានមនុស្ស។
 

 
ទន្ទឹមនឹងនេះ E-GetS/អ៊ី-ហ្គេត ក្នុងការកសាង «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» មិនត្រឹមតែជា APP បម្រើសេវាកម្មអ៊ីនធឺណិតក្នុងអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងជាអ្នកទទួលខុសត្រូវសង្គមក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងសប្បុរសធម៌របស់ E-GetS/អ៊ី-ហ្គេត [WE ARE ONE WITH E-GETS] បានធ្វើឡើងជាងរាប់សិបដងក្នុងប្រទេសកម្ពុជា។ ក្នុងនោះរួមមានកម្មវិធីសប្បុរសធម៌ដូចជា រួមគ្នាផ្តល់ជំនួយដល់ប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត បរិច្ចាគសម្ភារៈដែលមានតម្លៃជាងរាប់រយពាន់ដុល្លារដល់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងដឹកជញ្ចូនម្ហូបអាហារជាច្រើនទៀត។​ E-GetS/អ៊ី-ហ្គេត ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសប្បុរសធម៌កម្ពុជា ហើយនឹងបន្តចូលរួមផ្តល់ក្តីស្រឡាញ់ដល់សង្គមជាតិផងដែរ។


នាពេលអនាគត យើងខ្ញុំនឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត «ជីវិតគួរតែមានភាពងាយស្រួល»​ បន្តពង្រីកសេវាកម្មឲ្យកាន់តែសម្បូរបែប បង្កើតប្រព័ន្ធសេវាកម្មបម្រើជីវិតរស់នៅ និងជុំរុញបន្ថែមទៀតនូវវិស័យប្រព័ន្ធបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៏។ ទន្ទឹមនឹងនោះ យើងខ្ញុំរង់ចាំអ្នកមានសមត្ថភាពជាច្រើននាក់ដើម្បីចូលរួមជាមួយយើងខ្ញុំក្នុងការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» ដើម្បីបន្តការអនុវត្ត និងអភិវឌ្ឍន៍រួមគ្នាបង្កើតអនាគតឲ្យកាន់តែប្រសើរ។