ការប្រកួតបាល់ទាត់មិត្តភាព E-GetS/អ៊ី-ហ្គេត លើកទី៤ វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯកបាន​ចាប់ផ្តើមហើយ !
2024-01-17 14:52
នាថ្ងៃទី 16 ខែមករា ឆ្នាំ 2024 ក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត ​បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពលើកទី 4 វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ គោលបំណងនៃការប្រកួតនេះ គឺបង្កើតឡើងដើម្បីឲ្យអ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត បានបង្ហាញពីសមត្ថភាពខ្លួនឯង និងប្រកួតប្រជែងជាមួយខ្លួនឯង ព្រមទាំងជួយជំរុញស្មារតីសហការជាក្រុម បង្កើតអនុស្សាវរីយ៍សប្បាយៗជាច្រើនក្នុងពេលទំនេរ និងបង្កើនភាពសិ្នទស្នាលក្នុងក្រុម។


ចាប់តាំងពីពេលបើកការប្រកួតបាល់ទាត់មិត្តភាព E-GetS/អ៊ី-ហ្គេត លើកទី 4 កាលពីថ្ងៃទី 20 ខែកញ្ញា  ឆ្នាំ 2023 មក ការប្រកួតសរុបចំនួន 24 លើក ដែលរួមបញ្ចូលការប្រកួតសន្សំពិន្ទុចំនួន 21 លើក ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រចំនួន 2 លើក និងការប្រកួតដណ្តើមយកមេដាយសំរិទ្ធចំនួន 1 លើក។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល 3 ខែ 20 ថ្ងៃ ទីបំផុតក្រុមចំនួនពីរគឺ ក្រុមកីឡាករសាខាបឹងកេងកង (ភ្នំពេញ) និង ក្រុមកីឡាករសាខា CT​ (ក្រុងព្រះសីហនុ) បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងការប្រកួតពេញមួយវគ្គនេះគឺពោរពេញដោយភាពខ្លាំងក្លា ដែលក្រុមនីមួយៗបានប្រកួតគ្នាតាមស្ទីល និងកម្រិតសមត្ថភាពរៀងៗខ្លួន ដោយបង្ហាញពីឆន្ទៈនិងភាពក្លាហានក្នុងការប្រកួតរបស់ពួកគាត់។

នៅថ្ងៃការប្រកួតក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត កញ្ញា Wang Huifang ជំនួយការអគ្គនាយក លោក Hu Gui នាយកផ្នែកដឹកជញ្ជូន លោកស្រី Liu Xiaofeng នាយករងផ្នែកសេវាកម្មអតិថិជន លោក Li Tiecheng នាយករងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ លោក Zheng Jiale នាយកប្រតិបត្តិការ Dola Mall និងលោក Xiao Caiyun នាយករងប្រតិបត្តិការ Dola Mall ព្រមទាំងបុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសាររបស់អ្នកដឹកជញូន​ ទស្សនិកជនជាង 800 នាក់ បានចូលរួមក្នុងការប្រកួតនេះ។

បន្ទាប់ពីការប្រកួតបានចាប់ផ្តើម ក្រុមកីឡាករទាំងសងខាងគឺពោរពេញដោយថាមពល និងស្មារតីប្រយុទ្ធ ដែលឆ្លុះបង្ហាញពីស្មារតីសហការជាក្រុម និងសមត្ថភាពការលេងកីឡារបស់អ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត ជាមួយសកម្មភាពជាក់ស្តែង។ ក្រុមកីឡាករបានរត់បញ្ជូន​បាល់ ស៊ុតបាល់នៅលើវាលស្មៅដែលរាល់សកម្មភាពទាំងនោះពោរពេញដោយកម្លាំង និងភាពសប្បាយ។​ បរិយាកាសកន្លែងប្រកួតកាន់តែតានតឹង ពិន្ទុគួរឲ្យព្រីព្រួច អ្នកទាត់មកខ្ញុំទាត់ទៅដោយបិទផ្លូវគ្នាទៅវិញទៅមក រួមជាមួយសំឡេងស្រែកហ៊ោកញ្ជ្រៀវ​ពី​អ្នកគាំទ្រ​ ធ្វើឲ្យ​កីឡាដ្ឋានទាំងមូលកាន់តែមានភាពអធិកអធម​។
 

បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ក្តៅកគុកអស់រយៈពេល 90 នាទីរួចមក ទីបំផុតក្រុមកីឡាករសាខាបឹងកេងកង (ភ្នំពេញ) បានយកឈ្នះក្រុមកីឡាករសាខា CT​ (ក្រុងព្រះសីហន) ដោយ 4 ទល់នឹង 1 ទទួលបានពានរង្វាន់ជើងឯកនៃការប្រកួតបាល់ទាត់មិត្តភាពឆ្នាំនេះ នាំមកនូវការបញ្ចប់ដ៏ជោគជ័យ។ ជ័យ​ជម្នះលើក​នេះ​មិន​ត្រឹម​តែ​ជា​កិត្តិយស​សម្រាប់ក្រុមកីឡាករសាខាបឹងកេងកង (ភ្នំពេញ) ប៉ុណ្ណោះ​ទេ ថែមទាំង​ជាការតបស្នង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ហ្វឹក​ហាត់​ដ៏​លំបាក ​និង​ការ​ខិត​ខំ​ឥតឈប់​ឈរ​របស់​ពួក​គេ។

បន្ទាប់ពីការប្រកួតបានបញ្ចប់ ​វគ្គ​ប្រគល់ពាន​រង្វាន់បានឈានមកដល់ ដំបូងគឺចែកជូនពានង្វាន់បុគ្គល​​​ ដែលរួម​មានពាន​រង្វាន់​ស្រោមដៃ​មាស ពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ពាន​រង្វាន់​កីឡាករឆ្នើមសម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ពាន​រង្វាន់យុវជនក្លាហាន។ បន្ទាប់មកគឺជាការប្រគល់ពានរង្វាន់ដល់ក្រុមជើងឯក និងជើងឯករងក្នុងការប្រកួតនេះ។ ជាមួយគ្នានេះដែរ ក៏មានការទទួលស្គាល់ និងលើកទឹកចិត្តដល់ក្រុមកីឡាករផ្សេងទៀតដែលបានចូលរួមផងដែរ។ មិនថាឈ្នះ ឬចាញ់ អ្នកដឹកជញ្ជូនគ្រប់រូបបានបញ្ចេញនូវភាពរីករាយ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ ដើម្បីបង្ហាញយើងទាំងអស់គ្នាពីភាពទាក់ទាញ និងឥទិ្ធពលនៃកីឡាបាល់ទាត់។
 

បន្ទាប់ពីពិធីប្រគល់រង្វាន់បានបញ្ចប់ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានឡើងថ្លែងសុន្ទរកថាដើម្បីបិទការប្រកួត។ គាត់បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់លើកនេះមិនត្រឹមតែជំរុញឱ្យបុគ្គលិកមានការស្រលាញ់ចំពោះវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្រុមផងដែរ។ ស្របជាមួយគ្នានេះ ក៏បានបង្ហាញ​អ្នកទាំងអស់​គ្នា​ពី​ផ្នែក​មួយ​ទៀត​នៃ​អ្នក​ដឹក​ជញ្ជូន។ ពួកគាត់មិនត្រឹមតែជាអ្នកដឹកជញ្ជូនអាហារប៉ុណ្ណោះទេ ថែមទាំងជាយុវជនដែលស្រលាញ់ជីវិត និងកីឡាផងដែរ។ ពួកគាត់បង្កើតមិត្តភាពក្នុងការប្រកួតបាល់ទាត់ និងបញ្ជូនមិត្តភាពតាមរយៈកីឡា ដោយបង្ហាញពីស្មារតីមិត្តភាពរបស់ក្រុមអ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត។
 

នាថ្ងៃអនាគត E-GetS/អ៊ី-ហ្គេត ក៏នឹងបន្តផ្តោតលើការរីកចម្រើន និងការអភិវឌ្ឍន៍របស់អ្នកដឹកជញ្ជូន ដើម្បីបង្កើតនូវបរិយាកាសការងារប្រកបដោយសុខដុមរមនា និងមានសុខភាពល្អសម្រាប់អ្នកដឹកជញ្ជូន។ ព្រមទាំងនាំមកនូវជីវិតសាមញ្ញដែលប្រកបដោយស្មារតីចម្រុះសម្បូរបែបក្នុងជីវិតរស់នៅរបស់ពួកគាត់ផងដែរ។ ក្រុមអ្នកដឹកជញ្ជូន E-GetS/អ៊ី-ហ្គេត នឹងបន្តរក្សានូវភាពរីករាយ និងភាពរឹងមាំ ដើម្បីនាំមកនូវភាពងាយស្រួល និងសុភមង្គលដល់ជីវិតរស់នៅរបស់អតិថិជនម្នាក់ៗ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ទីក្រុង​ !