អ៊ី-ហ្គេតឆ្ពោះទៅមុខ បើកជំពូកថ្មី | ពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 បានបញ្ចប់ដោយជោគជ័យ
2024-02-03 10:22
មួយប៉ព្រិចភ្នែក បុណ្យចូលឆ្នាំចិនក៏ជិតមកដល់ហើយ។ នាថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2024 E-GetS/អ៊ី-ហ្គេតបានប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំ 2023 នៅទីក្រុងស៊ែរមិនដែលមានចំណងជើងជា “អ៊ី-ហ្គេតឆ្ពោះទៅមុខ បើកជំពូកថ្មី” ។ ថ្នាក់ដឹកនាំក្រុមហ៊ុន រួមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកទាំងអស់បានអញ្ជើញមកចូលរួមក្នុងពិធីនេះ ដើម្បីជួបជុំស្វាគមន៍ឆ្នាំ 2024 ដ៏អស្ចារ្យទាំងអស់គ្នា។
 
ថ្លែងសុន្ទរកថាបើកពិធីជប់លៀង
ពិធីបានចាប់ផ្តើមក្នុងស្នូទះដៃអបអរសាទរយ៉ាងអ៊ូអរកក់ក្តៅ។ លោក Xiao Hongpei នាយកប្រតិបត្តិក្រុមហ៊ុន E-GetS/អ៊ី-ហ្គេតបានឡើងថ្លែងសុន្ទរកថាចែករំលែកយ៉ាងល្អិតល្អន់ដែលទាក់ទងនឹងសមិទ្ធិផលរបស់ក្រុមហ៊ុនក្នុងឆ្នាំ 2023 ឱកាស និងបញ្ហាប្រឈមដែលកំពុងជួបប្រទះនៅដំណាក់កាលនេះ ព្រមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគត។



លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេតក៏បានអញ្ចើញចូលរួមក្នុងពិធីជប់លៀងព្រមទាំងឡើងថ្លែងសុន្ទរកថា។ គាត់បានទទួលស្គាល់ពីសមិទ្ធផលផ្លែផ្កា​របស់ក្រុមហ៊ុនក្នុងឆ្នាំកន្លងទៅ ហើយក៏មានទំនុកចិត្ត និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍នាពេលអនាគត។ ជាមួយនឹងឆ្នាំថ្មីបានមកដល់ គាត់ក៏បានជូនពរដ៏កក់ក្តៅបំផុតទៅកាន់បុគ្គលិកគ្រប់គ្នា ហើយទន្ទឹមរង់ចាំស្វាគមន៍នូវលទ្ធភាពគ្មានទីបញ្ចប់នៃអនាគតរួមគ្នា។


បន្ទាប់ពីវគ្គសុន្ទរកថាបានបញ្ចប់ ថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់គ្នាបានឡើងលើឆាកជាបន្តបន្ទាប់ និងអ្នកចូលរួមទាំងអស់បានក្រាបឈរ ហើយលើកកែវស្រារួមគ្នា ដើម្បីផ្តល់នូវការជូនពរយ៉ាងស្មោះស្ម័គ្រទៅវិញទៅមក និងអនាគតកាល។


ការកោតសរសើរចំពោះបុគ្គលិក
អ្នកខិតខំប្រឹងប្រែងតស៊ូប្រាកដជាអាចឆ្ពោះទៅកាន់ភាពជោគជ័យ។ នៅក្នុងដំណើរការអភិវឌ្ឍន៍ E-GetS/អ៊ី-ហ្គេត បុគ្គលិកគ្រប់គ្នាគឺជាស្នូលដ៏សំខាន់មួយ ដែលមិនអាចខ្វះបាន។ ពួកគេតែងតែខិតខំប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ ដោយប្រើភាពឆ្លាតវៃ និងញើសឈាម ដើម្បីបង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុន ហើយគាំទ្រជឿទុកចិត្តលើរាល់ការសម្រេចចិត្ត និងគ្រប់ជំហ៊ានរបស់ក្រុមហ៊ុន។ ជំនឿទុកចិត្តរបស់ពួកគេបានបង្កើតនូវភាពរុងរឿង និងសិរីរុងរឿងរបស់ E-GetS/អ៊ី-ហ្គេត។



ក្រោមវត្តមានថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងបុគ្គលិកគ្រប់គ្នា E-GetS/អ៊ី-ហ្គេត បានធ្វើការកោតសរសើរយ៉ាងខ្លាំងដល់បុគ្គលិក និងក្រុមការងារដែលបំពេញការងារដ៏ល្អឥតខ្ចោះក្នុងឆ្នាំកន្លងមក ហើយក៏បានប្រគល់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិកចាស់។ កិត្តិយសទាំងនេះគឺជាក្រុមហ៊ុនថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះពួកគេ ហើយក៏ជាការទទួលស្គាល់ដ៏ល្អបំផុតនៃការខិតខំប្រឹងប្រែង និងការលះបង់ដោយមិនពីខ្លួនចំពោះក្រុមហ៊ុន។
 

ពិធីជប់លៀងដ៏កក់ក្តៅមួយនេះបានបញ្ចប់ដោយជោគជ័យ
ពិធីជប់លៀងដើមឆ្នាំនាគពោរពេញទៅដោយសំណើចនិងភាពកក់ក្តៅ។ ពិធីជប់លៀងលើកនេះមានកម្មវិធីជាច្រើនដែលខុសប្លែកពីរាល់ដង។ មានសិល្បៈផ្លាស់ប្តូរមុខដ៏អាថ៌កំបាំងដើម្បីនាំលោកអ្នកយល់ស្គាល់ពីភាពទាក់ទាញនៃល្ខោនប្រពៃណីស៊ីឈួន មានការសម្តែងសៀកដ៏អស្ចារ្យ និងគួរឱ្យតក់ស្លុតដែលមិនគួរជឿ មានការសម្តែងរបាំដ៏រីករាយដែលធ្វើអោយលោកអ្នករំជើបរំជួល ហើយក៏មានវគ្គចាប់រង្វាន់ដ៏រំភើបមួយដែលធ្វើអោយបរិយាកាសពិធីជប់លៀងពោរពេញទៅដោយភាពសប្បាយរីករាយ និងអស្ចារ្យ!



ជាចុងក្រោយ ពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 ក៏បានបញ្ចប់ដោយជោគជ័យជាមួយនឹងស្នាមញញឹមគ្រប់គ្នា។